For Immediate Release
នៅថ្ងៃទី ២៧ មករា ឆ្នាំ ២០១៧ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និមូលនិធិអន្តរ ជាតិសំរាប់អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) បានចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហការការងារ និងការប្តេជ្ញាដើម្បី គាំទ្រដល់ការធ្វើផែនការយុទ្ធសាស្ត្រវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។
អនុស្សរណៈនេះ នឹងពិនិត្យលើការបង្កើននិងអនុម័តគោលនយោបាយ ដែលនឹងធ្វើអោយវិស័យកសិកម្មនៅ កម្ពុជាបានប្រសើរឡើង ដែលជាផ្នែកសំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ វាក៏នឹងជួយដល់ធុរៈកិច្ចទាំងអស់ ធ្វើការជាមួយគ្នាកាន់តែប្រសើរឡើង ចាប់ពីកសិករដល់អ្នកធ្វើជំនួញ និងដល់ម្ចាស់អាជីវកម្មក្នុងស្រុក ដើម្បីធ្វើអោយ ផលិតផលកសិកម្មកម្ពុជា អាចប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុក និងទទួលបានតម្លៃខ្ពស់។ ទីភ្នាក់ងារ USAID (តាម រយះកម្មវិធីសន្តិសុខស្បៀងសំរាប់អនាគតនៃរដ្ឋាភិបាលអាមេរិក) និង IFAD (ទីភ្នាក់ងារឯកទេសមួយរបស់អង្គការសហ ប្រជាជាតិ) នឹងចែករំលែកជំនាញ និងបទពិសោធន៍ដែលទទួលបានពីមនុស្សនិងអង្គការជាច្រើនចម្រុះគ្នា ដែលកំពុងធ្វើ ការលើវិស័យកសិកម្ម។ ជាចុងក្រោយអនុស្សរណៈនេះ នឹងជួយពង្រីកជំនាញអ្នកឯកទេស ដែលជាអ្នកជួយកសិករបង្កើន ទិន្នផល ដោយកែលម្អវិធីសាស្ត្ររបស់ពួកគេ ដើម្បីបំពេញតម្រូវការនៃប្រព័ន្ធកសិកម្មប្រកួតប្រជែងដែលកំពុងកើនឡើង។
លោកស្រីនាយិកាបេសកកម្មនៃទីភ្នាក់ងារUSAIDនៅកម្ពុជា បានមានប្រសាសន៍ថា៖ វិស័យកសិកម្មដែលលូត លាស់និងរស់រវើក គឺមានសារៈសំខាន់សំរាប់ការរីកចម្រើននាពេលអនាគតរបស់ប្រទេសកម្ពុជា។ យើងសង្ឃឹមថា ដោយ ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ USAID និង IFAD អាចជួយកសិករកម្ពុជា ក្នុងការរួមចំណែកដល់សេដ្ឋកិច្ចជាតិមាន ប្រសិទ្ធិភាពជាងមុន ស្របពេលដែលពួកគេកំពុងជួយក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ។ តាមរយះកម្មវិធី សន្តិសុខស្បៀងសំរាប់អនាគត របស់រដ្ឋាភិបាលអាមេរិក USAID មានគំរោងបណ្តាក់ទុន ប្រមាណជា ៤០លានដុល្លាអាមេរិក លើការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជានៅរយះពេល៥ឆ្នាំបន្ទាប់។ IFAD នឹងផ្តល់ ជំនួយឥតសំណង និងប្រាក់កម្ចី ដើម្បីគំាទ្រដល់គម្រោងអភិវឌ្ឍន៍វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ទឹកប្រាក់សរុប ១១៨ លានដុល្លាអាមេរិកក្នុងរយះពេល៥ឆ្នាំ។
លោក Benoit Thierry នាយកកម្មវិធី IFAD ប្រចាំតំបន់អាស៊ីបាស៊ីហ្វិក បានអោយដឹងថា៖ ជាងពីរទសវត្សរ៍មក ហើយ ពួកយើងបានជួយប្រជាជនកម្ពុជាជនបទអោយរួចផុតពីភាពក្រីក្រ ដោយបង្កើនឱកាសក្នុងការកែលម្អការចិញ្ចឹម ជីវិតរបស់ពួកគេ។ ការសំរបសំរួលការគាំទ្ររបស់យើងជាមួយដៃគូជាច្រើនដូចជា USAID នឹងក្លាយទៅជាការវិនិយោគ ដែលមានប្រសិទ្ធិភាព និងការចំណេញសំខាន់ជាងមុន សំរាប់វិស័យកសិកម្មរបស់កម្ពុជា ហើយពួកយើងកំពុងអំពាវនាវឱ្យ មានទីភ្នាក់ងារផ្សេងៗទៀតចូលរួមកិច្ចខិតខំប្រឹងប្រែងនេះ។
អនុស្សរណៈយោគយល់គ្នា រវាង USAID និង IFAD មានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ និងគ្រប ដណ្តប់សកម្មភាពរបស់ភ្នាក់ងារទាំងពីរក្នុងរយះពេល ៥ឆ្នាំ៕
Comment
Make a general inquiry or suggest an improvement.