គម្រោងថ្មីដើម្បីលើកកម្ពស់សាកវប្បកម្មនៅកម្ពុជា

New Project to Boost Cambodian Horticulture
គម្រោងថ្មីដើម្បីលើកកម្ពស់សាកវប្បកម្មនៅកម្ពុជា
USAID/Ty Chan

For Immediate Release

Wednesday, September 27, 2017

ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមជាមួយ លោកស្រី ប៉ូលី ដាន់ហ្វូដ​​ នាយិកាបេសកកម្មនៃ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ​ប្រចាំ​កម្ពុជា (USAID) បានប្រកាសដាក់ឲ្យដំណើរការនូវគម្រោង “កម្ពុជាហាវែស II” ដែលគម្រោងនេះមានគោល​បំណង​ជម្រុញ​កំណើន​សាកវប្បកម្មពាណិជ្ជកម្ម នៅតាមបណ្តាខេត្តមួយចំនួន របស់ប្រទេសកម្ពុជា រួមមាន៖ ខេត្តពោធិសាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ គម្រោងនេះផ្តល់មូលនិធិដោយកម្មវិធី គំនិតផ្តួចផ្តើមសន្តិសុខស្បៀងសំរាប់អនាគតរបស់ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។​

កម្មវត្ថុចំបងនៃគម្រោង កម្ពុជាហាវែស II គឺជួយធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងអ្នកទិញ និងអ្នក​ផ្គត់ផ្គង់ផលិតផលសាកវប្បកម្មនៅក្នុង ប្រទេសកម្ពុជា។ ការធ្វើបែបនេះនឹងជួយដល់កសិករសាកវប្បកម្មបង្កើនវិធីសាស្រ្តដាំដុះ និងមាន​​ទី​ផ្សារសម្រាប់ផលិតផលខ្លួន។ គម្រោងនេះក៏ នឹងផ្សារភ្ជាប់កសិករនិងអ្នក​ផ្គត់ផ្គង់ ទៅនឹងអ្នកទិញព្រមទាំងទីផ្សារដែលពួកគេ​នឹងលក់ផលិតផលរបស់ពួកគេ។ ចុងក្រោយ គម្រោងនេះនឹង ធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ចទីផ្សារ ព្រមទាំងជួយបង្កើត​នូវ​​បរិស្ថាន​មួយដែលនឹងជួយឲ្យទីផ្សារសាកវប្បកម្មមានការរីកលូតលាស់។ សកម្មភាពទាំងនេះនឹងជួយដល់អ្នក​ទិញ និងអ្នក​លក់ធ្វើការ​ប្រកួតគ្នាកាន់តែមានប្រសិទ្ធភាពថែមទៀតនៅលើទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារ អន្តរជាតិ ពង្រីកការលក់ បង្កើត​ការងារ និងជម្រុញការវិនិយោគ។

លោកស្រី ប៉ូលី ដាន់ហ្វូដ​​ នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ​ប្រចាំ​កម្ពុជា​បានកត់សម្គាល់ថា៖ “ការជួយទាំងអ្នកទិញនិងអ្នកលក់ឲ្យទទួលបានជោគជ័យ គឺមានសារៈសំខាន់ចំពោះភាពជោគ​ជ័យ​នៃ​ទីផ្សារ​​សាកវប្បកម្មក្នុងប្រទេសកម្ពុជា។ នេះជាហេតុផលដែលយើងមានមោទនភាពក្នុងការគាំទ្រនូវគំនិតផ្តួចផ្តើមថ្មី​មួយ​នេះ ដែលនឹងជម្រុញវិស័យដ៏មានសារៈសំខាន់សម្រាប់ការរីក ចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។

លោកស្រី Alexis Ellicott ជា​ប្រធានគម្រោង​ កម្ពុជាហាវែសII បានបន្ថែមថា៖ “គម្រោង កម្ពុជាហាវែស II បង្ហាញនូវកាលានុវត្តភាពដ៏ប្រសើរ ក្នុងការអនុវត្តនូវគំនិតប្រកបដោយភាពច្នៃ​ប្រឌិត ​ចំពោះរបៀប​នៃ​ការ​ធ្វើ​ទីផ្សារដំណាំសាកវប្បកម្ម។ យើងទន្ទឹងរង់ចាំមើលនូវការកើនឡើងនូវ ពាណិជ្ជកម្ម ទំនាក់ទំនងកាន់តែ​ប្រសើរ​​​ឡើងក្នុងវិស័យនេះ ព្រមទាំងឱកាសវិនិយោគថ្មីៗបន្ថែមទៀត”។ 

 

សម្រាប់ព័ត៌មានបន្ថែម៖
គង់ សូលីណា
គម្រោង កម្ពុជាហាវែស II
អ៊ីម៉ែល៖ solina_kong@harvest2-kh.com